នគរបាលស្រុកគិរីវង់ កាប់ដុតបំផ្លាញដំណាំកញ្ឆាជាច្រើន ដែលជនខិលខូចលួចដាំខុសច្បាប់
ខេត្តតាកែវ៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នគរបាលខេត្តតាកែវ បានបន្តចុះបង្ក្រាបបទល្មើសដំណាំកញ្ឆាខុសច្បាប់ ដែលជនខិលខូចលួចដាំខុសច្បាប់ចំនួន ០៥ទីតាំង នៅចំណុចខាងលើទឹកទូងៗ ស្ថិតក្នុងភូមិសាស្ត្រ ឃុំតាអូរ ស្រុកគិរីវង់។
ក្នុងប្រតិបត្តិការនោះ នគរបាលខេត្តតាកែវ បានកាប់បំផ្លាញដំណាំកញ្ឆាចំនួន ៥ទីតាំង ដែលមានផ្ទៃដីដាំដុះប្រមាណ ៣១៨៩ម៉ែត្រការ៉េ និងអាងស្តុបទឹកចំនួន០៤អាងផងដែរ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាខាងលើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។