លោក ខៀវ សារឿន ប្រធាន​សាខាគយ​និង​លោក នង សុខុម ខេត្តស្វាយរៀង​ប្រព្រឹត្ត​អំពើពុករលួយ កេង​ប្រ​វ័​ញ​ចំណូល​ពន្ធ​ចូល​រដ្ឋយ៉ាង​គឃ្លើន​បែបនេះ អាង​អំណាច​លោក​ គុណ ញឹម​?

ដោយ៖ ប៊ុន ថន

​ខេត្តស្វាយរៀង​៖ ជា​ញឹកញាប់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​មន្ត្រី​គយ​និង​រដ្ឋាករ​ឲ្យ​ប្រឹងប្រែង បន្តធ្វើ​ការកែទម្រង់ លើ​វិស័យ​គយ​និង​រដ្ឋាករ ដោយ​មិន​ស្ងប់ចិត្ត​និង​សប្បាយ ភ្លេចខ្លួន​ចំពោះ​លទ្ធផល​ដែល​សម្រេច បាន​នោះឡើយ​។​

​សម្តេច​តេ​ជោ បាន​រំលឹក​ក្នុងឱកាស ខួប​65​ឆ្នាំ​ថ្ងៃកំណើត​រដ្ឋា​បាល​គយ​និង​រដ្ឋាករ​កម្ពុជា ថា ការកែរ​ទម្រង់​គឺជា​កត្តា​ស្លាប់​រស់​របស់​កម្ពុជា កែរ​ទម្រង់​រស់ មិន​កែរ​ស្លាប់ ហេតុនេះ ចាត់ទុកថា ការកែរ​ទម្រង់​គឺជា​កិច្ចការ​ប្រចាំថ្ងៃ​គ្មាន​ពេល ដែល​ស្ងប់ចិត្ត​ហើយ​សប្បាយ​ភ្លេចខ្លួន ចំពោះ​លទ្ធផល​ដែល​គយ សម្រេចបាន​នោះទេ​។​

​បើទោះជា​ប្រមុខ​រដ្ឋាភិបាល រំលឹក​ហើយ រំលឹក​ទៀត យ៉ាងណាក៏ដោយ ចំពោះ​ខេត្តស្វាយរៀង​ឯណេះ​វិញ ស្ថា​ប័​ន្ត​គយ​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក ខៀវ សារឿន នៅ​បន្ត​ទម្លាប់​ធូរ​លង់ បណ្តែតបណ្តោយ​ឲ្យ​មានការ​រត់ពន្ធ ទំនិញ​នាំចូល ពី​វៀតណាម​កាន់តែ កើនឡើង​យ៉ាង​អនាធិបតេយ្យ​។​

​ចាប់តាំងពី​លោក ខៀវ សារឿន តែងតាំង​ជា​ប្រធាន​សាខាគយ​និង រដ្ឋាករ ខេត្តស្វាយរៀង តាម​ការ​រំលឹក​ពី​ថ្នាក់​ដឹង​នាំ កែលំអរ​អនុវត្ត​គោលនយោបាយ កំណែទម្រង់​មាន​ប្រសិទ្ធភាព តែ​ផ្ទុយទៅវិញ អស់​រយះពេល ច្រើន​ឆ្នាំ​មកនេះ​គេ​មិនដែល ឃើញ លោក ខៀវ សារឿន ចាត់ចែង​ដាក់​បញ្ជារ​ឲ្យ​កូនចៅ ពង្រឹង​បន្ថែម​នូវ​ប្រសិទ្ធភាព នៃ​ការបង្ការ​និង​បង្ក្រាប អំពើ​រត់ពន្ធ ដែល​ការងារ​នេះ មាន​សារៈសំខាន់​ណាស់ ពីព្រោះ​វា​និង​បង្កើត​ថវិកា ចូល​រដ្ឋ​ផង និង​កាត់បន្ថយ​នូវ វិសមភាព​ក្នុងការ ប្រកួតប្រជែង​នៅ លើ​ទីផ្សារ​ផង និង​ជាការ​រួមចំណែក អនុវត្តន៍​គោលនយោបាយ កែទម្រង់​ក្នុង ការប្រមូល​ពន្ទ​ជូន​ជាតិ ឲ្យ​មាន​ប្រសិទ្ធភាព​នះ​ទេ​។​

​មាន​សេចក្តី​រាយ​កាណ៍ ពី​ខេត្តស្វាយរៀង បាន​អះអាងថា បច្ចុប្បន្ន​ករណី ឈ្មួញ​នាំចូល​ទំនិញ គេចពន្ធ ទំនិញ​បងពន្ធ​មិន​គ្រប់ ចូល​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​បាវិត និង​របៀង​មួយចំនួន ដូចជា​ច្រក​8 ច្រក​9 តាម​ព្រំដែន រឹតតែ​កើនឡើង យ៉ាង​អណាធិបតេយ្យ ដោយ​សមត្ថកិច្ច​ជំនាញ​គយ មិនបាន​ទប់ស្កាត់ សកម្ម​ភាពខុស ច្បាប់​នោះទេ តែ​បែរជា​ធ្មេចភ្នែក ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់​ដើម្បី​ប្រមូល ប្រាក់​ក្រៅ​ប្រព័ន្ធ​គយ​(​គ្មាន​វិ​ក្ក័​យ​ប​ត្រ​)​ដែល​គេ​ចាត់ទុកថា​ជាការ​ប្រព្រឹត្ត​អំពើពុករលួយ ពេញបន្ទុក​។​

​មន្ត្រី​គយ​ច្រ​បាវិត​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ខៀវ សារឿន ប្រធាន​សាខាគយ ខេត្ត​ស្វា​រៀង មាន​ទំនាក់ទំនង និង លោក នង សុខុម ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​បាវិត យ៉ាង​ស្អិតរ​មួ​ត គ្រប់យ៉ាង​ព័ត៌មាន នៃ​មុខសញ្ញា​រត់ពន្ធ​ទំនិញ សុទ្ធតែ​ស្ថិតក្នុង​កណ្តាប់ដៃ​លោក នង សុខុម ហើយ​ខណៈ​គយ​ដើមទី ក្រោម​ការចាត់ចែង របស់លោក នង សុខុម ជា​អ្នកត្រួតពិនិត្យ​ប្រភេទ និង​បរិមាណ ទំនិញ​បង់ពន្ធ​គ្រប់​ឬ​មិន​គ្រប់ ទំនិញគេចពន្ធ​ដឹក​តាម​កុងតឺន័រ បង្កប់​តាម​រថយន្តក្រុង ដឹក​នាក់​ដំណើរ​តាម​ច្រក​បាវិត រាល់ថ្ងៃ​សុទ្ធសឹង​ជា​ប្រភព​ចំណូល​យ៉ាង​ក្រាស់ក្រែល របស់លោក នង សុខុម ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​បាវិត ហើយ​ជាមួយគ្នា​នោះ លោក ខៀវ សារឿន ប្រធាន​សាខាគយ ក៏មាន​លទ្ធភាព​ប្រើប្រាស់​មនុស្ស​ជំនិត ប្រមូល​លុយ​ពី ឈ្មួញ​តូចធំ បាន​យ៉ាង​ងាយស្រួល​ផងដែរ​។​

​ករណី​ខាងលើនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជាពិសេស​លោក ឱម យិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ឲ្យ​មន្ត្រី​បើក​ការ ស៊ើបអង្កេត ស្រាវជ្រាវ អំពើពុករលួយ ដែល​ប្រព្រឹត្តឡើង​ដោយ លោក ខៀវ សារឿ និង​លោក នង​សុខុម ជាបន្ទាន់ ដើម្បី​ទប់ស្កាត់ ការបំផ្លាញ ប្រាក់ចំណូល​ពន្ធ​រដ្ឋ​ពី​មន្ត្រី​គយ ខិលខូច​មួយ​ក្តាប់​តូច​នេះ​។​

​កាសែត​និង​គេហទំព័រ ខ្មែរ​៧​មករា​យើង​មិនទាន់​ទទួល​ការបកស្រាយ បំភ្លឺ​ពី​លោក នង សុខុម មន្ត្រី​គយ​បាវិត ខាងលើ នៅឡើយ​ទេ ជុំវិញ ព័ត៌មាន​នេះ ដោយ​អង្គភាព​មិនមាន​លេខ​ទូរស័ព្ទ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close