ទើបតែដណ្តើមបានទីតាំងគ្រប់គ្រងជាច្រើននៅអាហ្វហ្គានីស្ថាន ក្រុមតាលីបង់ដោះលែអអ្នកទោសរាប់ពាន់នាក់
កម្លាំងទាហានក្រុមតាលីបង់ បានដោះលែងអ្នកទោសប្រមាណ១០០០នាក់ ក្រោយដណ្តើមបានទីតាំងគ្រប់គ្រងជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នៅទីក្រុង Kunduz ក្រុមតាលីបង់បានដោះលែងអ្នកទោស ៦៣០ នាក់ ក្នុងនោះមានស្ត្រី៣នាក់ និងជនបរទេស ៣នាក់ ។ ក្នុងចំណោមអ្នកទោសទាំងនោះ ៦៣០ នាក់មានក្រុមតាលីបង់ ១៨០នាក់។
កាលពីថ្ងៃទី ១១ខែសីហាក្រុមតាលីបង់ បានដណ្តើមគ្រប់គ្រងខេត្តចំនួន៣ទៀត ជួយឲ្យក្រុមតាលីបង់គ្រប់គ្រងបាន ២ភាគ៣នៃទឹកដីអាហ្វហ្គានីស្ថាន ។ជាមួយគ្នានេះដែរតាមការវាយតម្លៃរបស់ក្រុមចារកម្មអាមេរិក ក្រុមតាលីបង់ នឹងដណ្តើមបានសិទ្ធគ្រប់គ្រងទាំងស្រុងទឹកដីអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ៩០ថ្ងៃ ក្រោយអាមេរិកដកទាហានចេញ។
សារព័ត៌មានរ៉យទ័រ បានដកស្រង់សំដី មន្ត្រីការពារជាតិអាមេរិកដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើងតាលីបង់ អាចនឹងដណ្តើមបានសិទ្ធគ្រប់គ្រងរដ្ឋធានីកាប៊ុលក្នុងរយៈពេលតែ៣០ ថ្ងៃប៉ុណ្ណោះ ហើយដណ្តើមគ្រប់គ្រងទឹកដីទាំងស្រុង ក្នុងរយៈពេល៩០ថ្ងៃ។ នៅពេលនេះដែលកម្លាំងតាលីបងបានឡោមព័ទ្ធរដ្ឋធានីកាប៊ុល ត្រៀមលក្ខណវាយប្រហារ ក្រោយអាមេរិកដកទាហានចេញនៅចុងខែសីហានេះ។
នេះជាព័ត៌មានថ្មីស្តីពីការវាយតម្លៃរបស់ក្រុមចារកិច្ចអាមេរិកស្តីពី រដ្ឋធានីកាប៊ុលអាចនឹងត្រូវ ធ្លាក់ចូលក្នុងដៃក្រុមតាលីបង់ ក្នុងពេលឆាប់ៗ ។ ក្រុមតាលីបង់បានបើកការវាយប្រហារ ហើយទទួលបានជោគជ័យនៅគ្រប់សមរភូមិ។
កាលពីថ្ងៃទី ១០ខែសីហា មន្ត្រីជាន់ខ្ពស់របស់សហគមន៍អឺរ៉ុប បានឲ្យដឹងថា ក្រុមតាលីបង់បានដណ្តើមគ្រប់គ្រង់៦៤%នៃទឹកដីអាហ្វហ្គានីស្ថាន ហើយកំពុងតែពង្រីកការគ្រប់គ្រងបន្ថែមទៀត ។
កាលពីថ្ងៃទី ១០ខែសីហា ប្រធានាធិបតីបៃឌិនបានប្រកាសថា លោកមិនសោកស្តាយពេលដកទាហានចេញពីអាហ្វហ្គានីស្ថាននោះឡើយ ហើយលោកក៏បានប្រាក់ទៅកាន់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន តស៊ូការពារទឹកដីរបស់ខ្លួន (ខ្លួនទីពឹងខ្លួន)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។