សត្វស្លាប ៣៣ប្រភេទ រកឃើញនៅសហគមន៍តំបន់ការពារធម្មជាតិអូររៃ
ក្នុងខែកក្កដា ឆ្នាំ២០២១នេះ សហគមន៍តំបន់ការពារធម្មជាតិ អូររៃ បានបន្តសកម្មភាពល្បាតរបស់ខ្លួន ដោយការល្បាតចំនួន០៣លើកក្នុងមួយខែ និងមួយលើកស្មើហ្នឹង០២យប់០៣ថ្ងៃ។
តាមរយៈការល្បាត គណៈកម្មការល្បាតបាន ធ្វើការកត់ត្រាទិន្ន័យសត្វស្លាប ការអង្គេតត្រពាំង និងទប់ស្កាត់បទល្មើសធនធានធម្មជាតិនានា ដូចជាការដាក់អន្ទាក់ បំពុល និងនេសាសាទខុសច្បាប់ជាដើម។
ជាលទ្ធផលសហគមន៍តំបន់ការពារធម្មជាតិអូររៃ បានកត់ត្រាទិន្ន័យសត្វបានចំនួន៣៣ប្រភេទ ត្រួតពិនិត្យសំបុកត្រយងយក្សចំនួន០២សំបុកនិងដកហូតសារឌូ(ស្បៃនេសាទខុសច្បាប់)បានចំនួន០២ និងបានត្រូតពិនិត្យត្រពាំងបានចំនួន០៨ដែលស្ថិតនៅក្នុងដីសហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។