ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត៖ ការពារជាតិមិនមែនជាភារកិច្ចរបស់មនុស្សជំនាន់ណាមួយនោះទេ តែជាភារកិច្ចរបស់យើងទាំងអស់គ្នាគ្រប់ជំនាន់ !!!

នៅព្រឹកកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ខួបអនុស្សាវរីយ៍​គម្រប់ឆ្នាំទី១០​ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស​។

ពិធីនេះបានប្រារព្ធធ្វើនៅទីបញ្ជាការដ្ឋានអង្គរក្ស​ ដែលមានការចូលរួមពីបណ្តាអង្គទូត សេនានុព័ន្ធ អនុព័ន្ធយោធានៃប្រទេសជាមិត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពាជាតិ នាយទាហាន នាយទាហានរង​ ពលទាហាន និងភ្ញៀវជាតិ អន្តរជាតិចូលរួមជាង២ពាន់នាក់ ដោយមានការតាំងបង្ហាញយោធបរិក្ខា ផ្សេងៗផងដែរ។ ក្នុងពិធីនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងអញ្ជើញកាត់ខ្សែបូរណ៍សម្ពោធអគារទបញ្ជាការចំនួន០៣ខ្នងផងដែរ ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close