គម្រោង​ថ្មី​ចំនួន ២​ទៀត នឹង​បើក​ដំណើរការ​នៅ​កម្ពុជា ក្នុង​ទុនវិនិយោគ​ជាង ៥​លាន​ដុល្លារ​

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មី​ចំនួន ២​បន្ថែមទៀត បើក​ដំណើរការ ក្នុង​ទំហំ​ទុន​សរុប​ចំនួន ៥.៥​លាន​ដុល្លារ​អាមេរិក និង​បានផ្តល់​ការងារ​ជាង ១​ពាន់​កន្លែង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- COLLABORATION PACKAGING MATERIAL PRODUCTS CO., LTD : គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​កាបូប និង​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០៦​កន្លែង​។​

២- CHASEFIRE OUTDOORS (CAMBODIA) CO., LTD : គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​សុវត្ថិភាព ផលិត​កាបូប និង​ឧបករណ៍​សម្ភារៈ​សម្រាប់​បោះជំរំ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពេ​ជ​ចង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៣,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០២១​កន្លែង​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close