អាជ្ញាធររាជធានីភ្នំពេញ បន្តបិទច្រកផ្លូវ ក្នុងភូមិ៥ សង្កាត់បឹងសាឡាង ៧ថ្ងៃទៀត
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។