តម្លៃប្រេងសាំងធ្លាក់មកត្រឹម ៤០០០រៀលក្នុងមួយលីត្រ
តាមប្រកាសរបស់ក្រសួងពាណិជ្ជកម្មសម្រាប់ការលក់រាយប្រេងឥន្ធនៈតាមស្ថានីយ៍ ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១បានបង្ហាញថា តម្លៃប្រេងសាំងបានធ្លាក់ថ្លៃ ៥០រៀល ធៀបនឹងតម្លៃប្រេងកាលពីដើមខែនេះ។
ក្នុងនោះក្រសួងបានកំណត់លក់រាយសម្រាប់ប្រេងសាំងធម្មតា តម្លៃ ៤០០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត តម្លៃ ៣៥៥០រៀលក្នុងមួយលីត្រ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។