ពលរដ្ឋ​អា​ហ្វ​ហ្គា​និ​ស្ថាន​នាំគ្នា​សម្រុក​ចេញពី​ប្រទេស​ក្រោយ​តា​លី​បង់​គ្រប់គ្រង​ប្រទេស​នេះ​

​ស្ថានភាព​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ធ្លាក់​ក្នុង​សភាព​ចលាចល ក្រោយ​ក្រុម​តា​លី​បង់​គ្រប់​គ្រង់​ទាំងស្រុង​ទឹកដី​នេះ ហើយ​ពលរដ្ឋ​បាននាំគ្នា​សម្រុក​ចេញពី​ប្រទេស​ឲ្យ​បាន​ឆាប់​បំផុត​ដែល​អាចធ្វើ​ទៅបាន ។ នៅ​អាកាសយានដ្ឋាន និង​នៅតាម​ព្រំដែន មាន​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់សិប​ពាន់​នាក់ ព្យាយាម​ចាក​ចេញពី​ប្រទេស​។​

​ក្តី​ព្រួយបារម្ភ ភ័យខ្លាច និង​រត់​ចេញពី​ប្រទេស​គឺ ជា​គោលដៅ របស់​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន ក្នុង​ពេលនេះ ដោយ​ខ្លាច​ក្រុម​តា​លី​បង់ គ្រប់គ្រង​ជាមួយនឹង​គោលនយោបាយ​តឹងតែង​បំផុត ពិសេស​ស្ត្រី​។ ទាំងនោះ​ហើយ​បានជា​ពលរដ្ឋ​ជាច្រើន​ព្យាយាម​ចាក​ចេញពី​ប្រទេស​នេះ​។​

​នៅតាម​តំបន់​ព្រំដែន ជាប់​ប្រទេសជិតខាង ដូចជា អ៊ុយ​បេ​គី​ស្ថាន តួ​ក​គី ប៉ា​គី​ស្ថាន ជាច្រើន​ថ្ងៃ​កន្លងមក មាន​មនុស្ស​ជាច្រើន​ឆ្លង​ព្រំដែន​សុំ​ភៀសខ្លួន​នៅក្នុង​ប្រទេសជិតខាង ។ ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​មួយរូប​បាន​ឲ្យ​ដឹងថា «​ខ្ញុំ​មាន​លិខិតឆ្លងដែន Uzbekistan ខ្ញុំ​ប្រញាប់​ទៅកាន់​ទីនោះ​ដើម្បី​ជួបជុំ​គ្រួសារ​។ មានតែ​ព្រះ​ជា​ម្ចាស់​ទេស​ទើប​ដឹងថា​អ្វី​នឹង​កើតឡើង​បន្តទៀត​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ដោយ​បារម្ភ​ខ្លាច​ពី​ស្ថានភាព​អសន្តិសុខ នៅក្នុង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រទេស​ជាច្រើន​បាន​ខិតខំ​ជម្លៀស​ពលរដ្ឋ​របស់ខ្លួន​ចេញពី​ប្រទេស​នេះ ។ កាលពី​ថ្ងៃទី​១៥​ខែសីហា អាមេរិក​និង​ជិត ៧០​ប្រទេស​ផ្សេងទៀត​បានចេញ​សេចក្តីប្រកាស​រួម អំពាវនាវ​ឲ្យ​ជួយ​ដល់​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close