ខេត្តចំនួន ១៥ទៀត ដាក់ជាភូមិសាស្ត្រអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាត
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានកំណត់យកខេត្តចំនួន ១៥ទៀត ជាភូមិសាស្ត្រសម្រាប់ឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
ភូមិសាស្ត្រដែលត្រូវពាក់ម៉ាស់នេះ មាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។