បូមខ្យល់កង់គោយន្តលើសចំណុះ ផ្ទុះស្លាប់បុរសម្នាក់ភ្លាមៗនឹងកន្លែង!
ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់យុវជនម្នាក់ ជាកម្មករស្តង់លក់ និងទិញដំឡូងមី បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈកំពុងបូមខ្យល់កង់គោយន្តកន្ត្រៃលើសចំណុះ បណ្តាលឲ្យផ្ទុះ កាលពីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្តង់ទិញ និងលក់ដំឡូងមី ក្នុងភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ ដាំ សាវិន ភេទប្រុស អាយុ១៧ឆ្នាំ ជាពលរដ្ឋរស់នៅភូមិជន្លាសដៃ ឃុំគោកកឋិន ស្រុកថ្មពួក បានទៅធ្វើកម្មករស៊ីឈ្នួលកិន និងហាលស្តង់ដំឡូងមី។ មុនពេលកើតហេតុ ជនរងគ្រោះ បានរាស់ដំឡូងមីដែលកិនហើយ ដើម្បីវៀចហាល ស្រាប់តែកង់គោយន្តខាងឆ្វេងធូ ហើយជនរងគ្រោះ បានបើកទៅបូមខ្យល់កង់នៅកន្លែងស្តង់ ដោយបូមខ្សល់លើទម្ងន់ខ្សល់ បណ្តាលឲ្យផ្ទុះកង់ ខ្ទាត់ថាសកង់ ប៉ើងបុកជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ អាជ្ញាធរជំនាញមូលដ្ឋាន បានចុះពិនិត្យ និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។