កាំរស្មី UV ឡើងដល់កម្រិត១០ ក្រសួងប្រាប់ឲ្យប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី១៧ សីហា ម្សិលមិញ បានជូនដំណឹងថា តាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញថា នៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នឹងទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្ន នៅចន្លោះពីម៉ោង១០ព្រឹក ដល់ម៉ោង ២រសៀល។
បើតាមក្រសួងថា ការកើនឡើង នៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះ នឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ដូច្នេះសូមសាធារណជនទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខាងលើនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។