កម្លាំងចម្រុះកាត់របាំងស្បៃមុងខុសច្បាប់ជាប់ព្រំដែន កម្ពុជា-វៀតណាម ទៅដុតកំទេចចោលឆ្លើយតបសំណូមពរពលរដ្ឋ
កណ្តាល ៖ របាំងស្បៃមុងរាប់គីឡូម៉ែត្រ ដែលក្រុមអ្នកនេសាទ ខិលខូចលបលួចដាក់ នៅតាមខ្សែបន្ទាត់ព្រំដែន វៀតណាម-កម្ពុជា លាតសន្ធឹងលើផ្ទៃទឹក ពីត្រើយម្ខាង ទៅដល់ត្រើយម្ខាង នៅរដូវបិតនេសាទ ជាខែត្រីពងកូន មេពូជទាំងនេះធ្លាក់ចូល ទៅក្នុងស្បៃមុង របស់អ្នកនេសាទខុសច្បាប់ទាំងនោះ ដូច្នេះធនធានមច្ឆាជាតិ ត្រូវវិនាសថយចុះ ពី១ឆ្នាំទៅ១ឆ្នាំជាលំដាប់ ទោះបីជានាយខ័ណ្ឌ ខិតខំយកចិត្តទុកដាក់ អភិរក្សយ៉ាងណាក៏ដោយ រួមទាំងបង្កាត់ភ្ញាស់មកចាក់លែង ចូលបឹងធម្មជាតិក៏ដោយ បើក្រុមនេះចាប់គ្មានសល់ទាំងតូចទាំងធំថែមទាំងពងត្រីមិនទាន់ញាស់ផងដែរ រួចយកលេសថាដាក់របាំងការពារកុំឲ្យត្រីចុះទៅប្រទេសវៀតណាម ដែលជាសំដីងងុលបំផុត ។
បើយោងតាមមន្ត្រីជំនាញបានអះអាងថា “តាមការសិក្សាទៅលើមច្ឆាជាតិ ទោះបីគេមិនចេះនិយាយស្តីដូចមនុស្សយើងតែគេដឹងកន្លែងណាគ្រោះថ្នាក់ដល់ពួកគេ និងចេះស្វែងកន្លែងសុខដូចមនុស្សដែរ ហើយក៏ចេះស្រឡាញ់គ្នាមានគូរកៀកកើយជាមួយគ្នាផងដែរ ។
ដូច្នេះផ្ទៃទឹកនៅប្រទេសវៀតណាមគឺពោរពេញទៅសារធាតុគីមីចឹងត្រីគ្រាន់តែ ឈានដល់ដល់គឺត្របកក្រោយចូលមកទឹកដីកម្ពុជាវិញដោយមិនបាច់ប្រេីប៉ាស្ព័រនោះទេ ដូច្នេះការដែលសមត្ថកិច្ចឬអាជ្ញាធរភូមិ ឃុំ និងប្រធានសហគមន៍ អះអាងថាដាក់របាំងការពារកុំឲ្យត្រីចុះទៅប្រទេសវៀតណាមនោះគឺជាលេសតែប៉ុណ្ណោះ ដើម្បីឆក់ឱកាសចាប់ត្រីក្នុងរូបភាពស្របច្បាប់ បំផ្លាញខ្លួនឯងទាំងរស់បែបនេះ។
ដោយសារតែមន្ត្រីជលផលអនុវត្តផ្ទុយពីការពិតបែបនេះ និងមានការណែនាំពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលផងនោះ លោក វ៉ិត ធារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលបានដឹកនាំកម្លាំងរកាកោង កម្លាំងស្រុកលើកដែក និងកងកម្លាំងប្រដាប់អាវុធ និងមានការចូលរួមពីសហគមន៍សណ្តា ចុះទៅបង្ក្រាបរបាំងស្បៃមុងបច្ចេកទេសដាក់ដោយជនជាតិវៀតណាម ដាក់នៅលើខ្សែបន្ទាត់វៀតណាម-កម្ពុជា នៅក្នុងបឹងតូចនិងបឹងធំ។
ជាលទ្ធផលកម្លាំងធ្វើការវះកាត់ស្បៃមុងមាត់លូរាប់រយមាត់លូ និងសាររបាំងស្បៃមុងរាប់រយម៉ែត្រ រួមទាំងដកបង្គោលរាប់ពាន់បង្គោល យកទៅដុតកំទេចចោល និងបានចាក់លែងកូនត្រីរាប់រយគីឡូក្រាមផងដែរ ហើយសកម្មភាពនេះចងបញ្ជាក់ប្រាប់បងប្អូនអ្នកនេសាទខុសច្បាប់ ត្រូវងាកមករកនេសាទស្របច្បាប់វិញ បើមិនដូច្នេះទេ ពេលកម្លាំងចុះមកសារដុតចោលដូចពេលនេះអីចឹង ព្រោះការនេសាទដោយប្រើស្បៃមុងបង្កឲ្យប៉ះពាល់ធនធានធម្មជាតិធ្ងន់ធ្ងរបំផុត។
ពលរដ្ឋស្រុកលើកដែកអបអរសាទរចំពោះចំណាត់ការរបស់លោក ម៉ៅ ភិរុណ អភិបាលខេត្ត លោកតែងតែជួយដោះទុកលំបាក បងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែង នៅក្នុងដែនអាណាចក្រ របស់លោក ជាពិសេសរដូវបិទ នេសាទ លោកតែងតែក្រើនរំលឹក នៅតាមវេទិការសាធារណនានា ដល់មន្ត្រីជលផលត្រូវយកចិត្តទុកដាក់ ឲ្យបានខ្ពស់ បំផុតត្រូវការពារធនធាន មច្ឆាជាតិឲ្យរីកសំបូរពី១ឆ្នាំទៅ១ឆ្នាំ ដើម្បីបង្កើនជីវភាពពលរដ្ឋឲ្យកាន់តែធូរធារបន្ថែមទៀត ។
លោក វ៉ិត ធារិទ្ធិ នាយខណ្ឌជលផលបានលើកឡើងថា ការដែលយើងរឹតបន្តឹងរាល់បទល្មើសនេសាទខុសច្បាប់នោះ គឺយើងចង់ឲ្យពលរដ្ឋចាប់ត្រីបរិភោគដោយខ្លួនឯងពីបឹង យើងសុខចិត្តបង្ហាញបឹងដល់ពួកគាត់ ប្រសើជាងរកត្រីមកឲ្យគាត់លាក់បំពួនបឹងនោះ លុះពេលគាត់បរិភោគត្រីយើងឲ្យអស់តើគាត់បានអ្វីបរិភោគទៀត ដូច្នេះបន្ទុកនេះយើងជាអ្នករែកពន់រហូត ចឹងហើយបង្ហាញបឹងដល់ពួកគាត់ជាចំណុចល្អបំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។