ព្រលានយន្តហោះ​អន្តរជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន កកកុញ​ដោយ​មនុស្ស​រាប់ម៉ឺន​នាក់ រង់ចាំ​ភៀសខ្លួន​

​អា​ហ្វ​ហ្គា​នី​ស្ថាន​៖ ចំណត​អា​យានដ្ឋាន​អន្តរជាតិ​របស់​រដ្ឋធានី​កា​ប៊ូល នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃទី​១៧ សីហា នៅតែ​បន្ត​មាន​មនុស្ស​កកកុញ​រាប់ម៉ឺន​នាក់ ទាំង​ជនបរទេស​និង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​បន្ត​ព្យាយាម​ចាក​ចេញពី​ប្រទេស​នេះ ក្រោយពេល​សង្ឃ័​យ​ថា ពួក​តា​លី​បង់​បិទ​ខ្ទប់​ចំណត​អាកាសយាន​នេះ បន្ទាប់ពី​ពួកគេ​បាន​គ្រប់គ្រង​អា​ហ្វ​ហ្គា​នី​ស្ថាន​ហើយ​នោះ​។​

​អគ្គលេខាធិការ​អង្គការ​សម្ពន្ធ​យោធា​ណា​តូ លោក Jens Stoltenberg បាន​និយាយថា ស្ថាប័ន​យោធា​អន្តរជាតិ​មួយ​នេះ​បាន​បញ្ជូន​យន្តហោះ​បន្ថែម​ទៅធ្វើ​ប្រតិបត្តិ​ការជម្លៀស​ខ្លួន ក្រោយពេល​សមាជិក​ខ្លួន​បាន​ជួបប្រជុំគ្នា កាលពី​ម្សិលមិញ ដោយ​គេ​ដឹងថា យន្តហោះ​ពាណិជ្ជកម្ម​បាន​ជាប់គាំង​ហើយ​នោះ​។​

​បន្ថែម​ពីនេះ អាមេរិក​ក៏បាន​បញ្ជូន​កម្លាំងយោធា​ទៅ​ការពារ​ដែរ ដោយ​ចំនួន​ទាហាន​អាមេរិក​កើន​ដល់​ប្រមាណ​៤​ពាន់​នាក់​ហើយ​។ បើតាម​មន្ត្រី​អាមេរិក​ថា អាមេរិក​ដាក់​ផែនការ​បង្កើន​ចំនួន​យន្តហោះ​ទៅ​ទទួល​ជនភៀសខ្លួន ប្រមាណ​ពី​៥​ពាន់​ទៅ​៩​ពាន់​នាក់ ក្នុង​១​ថ្ងៃៗ​។

​យន្តហោះ​អាមេរិក​បាន​ដឹក​ជនភៀសខ្លួន​ច្រើនជាង ៣​ម៉ឺន​នាក់​ហើយ តាម​យន្តហោះ ពី​រដ្ឋធានី​កា​ប៊ូល ទៅកាន់​មូលដ្ឋានទ័ព​របស់ខ្លួន ក្នុងប្រទេស​គុយ​វ៉ែត និង​កាតា​។ អាមេរិក​ក៏​អះអាង​ដែរ​ថា ពួក​តា​លី​បង់​បាន​សន្យាថា សុវត្ថិភាព​នៃ​ការធ្វើដំណើរ​ប​ស់ជន​ស៊ីវិល ដែល​ចង់​ចាកចេញ​តាម​ចំណត​នៅ​កា​ប៊ូល​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close