កម្ពុជាសម្រេចការចាក់វ៉ាក់សាំងកូវីដ១៩ដល់ពលរដ្ឋខ្លួនជាង ៨៥ភាគរយហើយ
យោងតាមរបាយការណ៍ស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១បានបង្ហាញថា មកទល់ពេលនេះ កម្ពុជាសម្រេចចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង សរុបប្រមាណ ៨៥,៧០ភាគរយហើយ នៃប្រជាពលរដ្ឋគោលដៅសរុប ១០លាននាក់។
ក្នុងនោះ អ្នកបានចាក់ដូសទី១ ចំនួន ៨ ៥៦៩ ៧០២ នាក់ និងអ្នកបានចាក់ដូសទី២ ចំនួន ៧ ៥៧៧ ៩៦៧ នាក់។
ដោយឡែកការចាក់វ៉ាក់សាំងកូវីដ១៩ដល់ កុមារ និងយុវវ័យ អាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន ៧០៣ ០៥៧នាក់ ដែលស្មើនឹង ៣៥.៧៤% នៃក្រុមគោលដៅសរុបជិត ២លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។