សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​មកដល់​ប្រទេស​ចិន​ហើយ

​នៅ​ម៉ោង​ប្រមាណ​ជា​១២:១០​ថ្ងៃត្រង់ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មកដល់​ទីក្រុង​ណាន​នី​ង នៃ​ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រកបដោយ​សុវត្ថិភាព​ហើយ ដើម្បី​ចូលរួម​បើក​ពិព័រណ៍​ចិន​អាស៊ាន​លើក​ទី​១៥ ដែល​កម្ពុជា​ជា​ប្រទេស​កិត្តិយស​។

​អញ្ជើញ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​វូ​ស៊ូ (WuXu) នៃ​ទីក្រុង​ណាន​នី​ង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវ​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ស្និ​ទ្ឋ​ស្នាល​បំផុត​ពី​មន្ត្រីជាន់ខ្ពស់​ចិន​ជាច្រើន​រួមទាំង លោក ឡាន ទៀន​លី (Lan Tianli) ប្រធាន​គណៈកម្មាធិការ​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន​តំបន់​ស្វយ័ត​ជនជាតិ​ក្វាង​ស៊ី និង​មន្ត្រី​ស្ថានទូត​នៃ​កម្ពុជា​ជាច្រើនរូប​ទៀតផង​។​

​នៅ​រសៀល​ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន មានកម្ម​វិធី​ជួប​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ចិន និង​ជួប​ជាមួយ​និស្សិត​កម្ពុ​ជាជាង​២០០ នាក់​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close