ឈ្មួញ​ជើង​ខ្លាំង​នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ស្ទង​ត្រែង ចូលមក​ខេត្ត​រត​នះ​គិរី​យ៉ាង​អាណាធិបតេយ្យ​

​ក្រោយ​កា​ស្ងប់ស្ងាត់​មួយ​រយះ​នៃ​សកម្មភាព បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង​មួយ​រយះ​ខ្លី​​ឥឡូវ​ឃើញថា ឈ្មួញ​កំពង់ធ្វើកា​ដឹកឈើ​ប្រណិត ពី ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ចូលមក ស្រុក​កូន​មុំ​ខេត្ត​រត​នះ​គិរី ចូល​ចំការ​ដូងប្រេង ត្រង់ ចំណុច ស្ពាន​ស្រែ​ពក ស្តុ​ប់​ក្នុង​ចំកា​ដូងប្រេង ដើម្បី ដឹក​បន្ត ទៅ​លក់ នៅ​ប្រទេស​វៀតណាម​ជា​រៀងរាល់ថ្ងៃ​។​

​តាម​ប្រភពពី​មន្ត្រី​ក្នុង​ខេត្តស្ទឹងត្រែង​ម្នាក​សុំ មិន​បញ្ចេញ​ឈ្មោះ បានអោយដឹងថា កាលពី​ព្រឹក​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ នេះ​ថា ឈ្មួញ ដែល​ធ្វើកា​ដឹកជញ្ជូន​ឈើរា​ល់ ថ្ងៃ នេះ ឈ្មោះ កាំ​ង បាន​រត់ការ​បង់លុយ គ្រប់​ស្ថា​ប័ណ សម​ត្ត​កិច្ច​ពាក​ព​ន្ធ័​ទាំងអស់​ក្នុង​ខេត្តស្ទឹងត្រែង និង បាន​ប្រើ​ឈ្មោះ លោក​រុន ជា​អ្នក តាម​កាង ឡាន​នៅពេលដែល​ធ្វើការ​ដឹកជញ្ជូន​តាម​ដង​ផ្លូវ ។​

​ប្រភព​ខាង​ល​លើ​បាន​បន្តទៀតថា កន្លង មក​ឈ្មួញ ឈ្មោះ​កាំ​ង​ខាងលើ​ជា​ជើង​ខ្លាំង ធ្លាប់មាន​រឿងអាស្រូវ និង​បណ្ដឹង ជាច្រើនលើក ច្រើនសារ អំពី​កា ប្រើ​ហឹ​ង្សា​វ៉ៃតប់​មកលើ​អ្នកកាសែត ទៀតផង ​បញ្ហា ខាងលើនេះ គួ រ​តែ លោក​មុំ សារឿន​អភិបាល ខេត្ត ស្ទឹងត្រែង ពិនិត្យ​និង​ទប់ស្កាត់​បទល្មើស ព្រៃឈើ​នៅក្នុង​ទឹកដី​ខេត្ត​គ្រប់គ្រង​របស់ខ្លួន​អោយមាន​និរន្ត​ភាព​ផង​ទាន​ប្រោស​ព្រោះ​ព្រៃឈើ​សព្វថ្ងៃ​ជិត​រលាយ​អស់ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close