រាជរដ្ឋាភិបាលសម្រេច​បិទបញ្ចប់ «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និង​ទប់ស្កាត់ការឆ្លង​រាលដាល នៃជំងឺកូវីដ១៩»

រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះ បានចេញ​សេចក្តីសម្រេច​ដោយបិទបញ្ចប់ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩” នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដែលជា​ពេលវេលាបានកំណត់។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏​បានធ្វើការណែនាំដល់បណ្តាគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តការអនុវត្តការរឹតបន្តឹងវិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយផ្អែកតាមសភាពការណ៍វិវត្តជាក់ស្តែងនៃជំងឺនេះ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ក្រោមការសម្របសម្រួលរបស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការដែលមានការពាក់ព័ន្ធ តាមរយៈសេចក្តីណែនាំលេខ៖ ០៥ សណន ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close