ពេលនេះ​! អតីត​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani ចង់​វិលត្រឡប់​មកកាន់​ប្រទេស​វិញ​

ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម អតីត​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន បានសម្រេច ចាក​ចេញពី​ប្រទេស ដោយ​មិនមាន​ការតបត​ជាមួយ​ក្រុម​តា​លី​បង់​នោះឡើយ​។ កាលពី​ថ្ងៃទី​១៨​ខែសីហា អតីត​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក Ashraf Ghani ដែល​កំពុង​រស់នៅក្នុង​ប្រទេស​អារ៉ាប់​រួម បាន​លើកឡើងថា លោក​គាំទ្រ​ដល់​ការពិភាក្សា​រវាង​ក្រុម​តា​លី​បង់ និង​អតីតមន្ត្រី​រដ្ឋាភិបាល ។

លោក Ghani ក៏បាន​ច្រានចោល​ការចោទប្រកាន់ថា លោក​បាន​យកប្រាក់​ជាច្រើន​រត់​ចេញទៅ​ក្រៅប្រទេស​។​ ​លោក Ghani បាន​បញ្ជាក់ថា ការដែល​លោក​ចាក​ចេញពី​ប្រទេស​គឺ​ដើម្បី​ប​ញ្ចៀ​ការ​បង្ហូរឈាម ។ នៅក្នុង​ឃ្លី​ប​វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Facebook លោក Ghani បញ្ជាក់ថា លោក​មិនមាន​បំណង​រស់នៅ​ក្រៅប្រទេស​នោះឡើយ ។ នៅពេលនេះ លោក កំពុងតែ​ពិភាក្សា ស្តីពី​ការវិលត្រឡប់​មកកាន់​ប្រទេសជាតិ​វិញ​។​ លោក Ghani បន្តទៀតថា លោក​កំពុងតែ​ខិតខំ​ដើម្បី​ការពារ ការគ្រប់គ្រង​របស់​ព​ល​រដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន ទៅលើ​ប្រទេសជាតិ​របស់ខ្លួន ប៉ុន្តែ​លោក​មិន​បញ្ជាក់​ឲ្យ​បាន​លម្អិត​នោះឡើយ​។​

​ជាមួយគ្នានេះដែរ អារ៉ាប់​រួម បានប្រកាសថា ការទទួល​លោក Ghani គឺជា​សកម្មភាព​មនុស្ស​ធម៌ ។ លោ​k Ghani បញ្ជាក់ថា «​បច្ចុប្បន្ន ខ្ញុំ​កំពុងតែ​រស់នៅក្នុង​ប្រទេស​អារ៉ាប់​រួម ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម​។​

​ជាមួយគ្នានេះដែរ ប្រធានាធិបតី​អាមេរិក លោក​បៃ​ឌិន បានបញ្ជាក់​នៅ​ថ្ងៃទី ១៨​ខែសីហា​ថា កម្លាំង​ទាហាន​អាមេរិក​អាច​បន្ត​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​ពេលវេលា​កំណត់​ចុងក្រោយ ថ្ងៃទី​៣១​ខែសីហា ដើម្បី​បន្ត​ការពារ​និង​ជម្លៀស​ពលរដ្ឋ​អាម​រិ​ក ។ មន្ទីរ​បញ្ច​កោណ​អាម​រិ​កបាន​បញ្ជាក់ថា នៅពេលនេះ​ទាហាន​អាមេរិក មិនទាន់បាន​ជួប​ពលរដ្ឋ​អាមេរិក ដែល​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន ទីក្រុង​កា​ប៊ុល នៅឡើយ​ទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close