រដ្ឋបាល​ខេត្តសៀមរាប ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ៨៥​នាក់​ទៀត​!

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន ៨៥​នាក់​បន្ថែមទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ២៨​នាក់ សម្រាប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​នេះ​។​

​សូមជម្រាបថា គិត​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ៦.៨២៩​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ៥.០៤១​នាក់​, ស្លាប់ ៧៥​នាក់ និង​កំពុង​សម្រាក​ព្យាបាល ១.៧១៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close