កូ​វីដ​១៩៖ វៀតណាម ឆ្លង​ជាង ១​ម៉ឺន​នាក់ និង​ស្លាប់ ៧៣៧​នាក់ កាលពី​ម្សិលមិញ

វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម​បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩ ករណី​ថ្មី ចំនួន​១១៣៤៦​នាក់​ទៀត និង​ស្លាប់​ចំ​នួះ​៧៣៧​នាក់​ទៀត ក្នុងប្រទេស កាលពី​ថ្ងៃទី​២២ សីហា ២០២១​។​

​ជាការ​កត់សម្គាល់ថា ការស្លាប់​មនុស្ស​៧៣៧​ដោយសារតែ​ជំងឺ​កូ​វីដ​១៩ ក្នុងពេល​មួយថ្ងៃ​បែបនេះ គឺជា​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​ច្រើន​បំផុត នៅ​ប្រទេស​វៀតណាម ហើយ​ករណី​ថ្មីៗ​ជាង​១​ម៉ឺន​នាក់​នេះ ភាគច្រើន​រកឃើញ នៅ​ហូជីមិញ ប៊ី​ញ ដុង និង ដង់​ណៃ​។​

​វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​១៩​សរុប​កើន​ដល់ ៣៤៨០៥៩​នាក់ ខណៈ​មនុស្ស​ស្លាប់​កើន​ដល់​៨២៧៧​នាក់​ហើយ​។ វៀតណាម​បាន​ចាក់​វ៉ាក់សាំង​លើ​មនុស្ស​ជាង​១៧​លាន​នាក់ តែ​អ្នក​ចាក់​ពេញ​២​ដូ​ស មាន​ជាង​១.៧​លាន​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close