កម្ពុជា បន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មី ៤១០នាក់ ខណៈមានអ្នកជា ៥៣៧នាក់ និងស្លាប់ ១៦នាក់!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៤១០នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៥៣៧នាក់ និងមានអ្នកស្លាប់ថ្មីកើន ១៦នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤១០នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៣២នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ២៧៨នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៨៩ ៦៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៨៥ ៦១៨នាក់ និងអ្នកស្លាប់កើនឡើង ១ ៨០៨នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។