អភិបាលខេត្តប៉ៃលិន ប្រមូលទិញបន្លែពីកសិករ ដើម្បីយកមកផ្គត់ផ្គង់ ធ្វើអាហារជូនពលករ និងអ្នកជំងឺកូវីដ-១៩
ប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ ព្រមទាំងអភិបាលរងខេត្ត បានដឹកនាំក្រុមការងារមន្ទីរពាក់ពន្ធ័ តែងតែចុះពិនិត្យ ពង្រឹង តំលៃទីផ្សារ សំរាប់ដំណាំកសិផល បន្លែ គ្រប់ប្រភេទ របស់ពុកម៉ែបងប្អូន កសិករ ដាំដុះ ដោយធម្មជាតិ សំរាប់ផ្គត់ផ្គង់ជីវភាពជាលក្ខណះគ្រួសារ។
ជាលទ្ធផលពិនិត្យឃើញជាក់ស្តែង តំលៃទីផ្សារលើ មាត់ឈ្មួញកណ្តាល បើសិនយើងចុះពង្រឹងអោយបានជាប់ជាប្រចាំ ឈ្មួញកណ្តាល ក៍មិនហ៊ានទម្លាក់តំលៃទីផ្សារពិតប្រាកដទេ។
បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានចុះប្រមូលទិញបន្លែពីកសិករគ្រប់ប្រភេទ ដើម្បីយកមកផ្គត់ផ្គង់ ធ្វើអាហារជូនពលករ និងអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល និងធ្វើចត្តាឡឺស័កនៅក្នុងមណ្ឌលនានាក្នុងខេត្តប៉ៃលិន។ ដូច្នេះ តំលៃ និងចំនួន កសិផលបន្លែ មានការប្រកួតប្រជែង ពុកម៉ែបងប្អូនក៍លក់បានក្នុងតំលៃយ៉ាងល្អសមរម្យ ។
អភិបាលខេត្តប៉ៃលិន សូមពុកម៉ែបងប្អូនកសិករ ដែលរស់នៅខេត្តប៉ៃលិន បើមានបន្លែដាំដុះ ដើម្បីជីវភាពជាលក្ខណះគ្រួសារ ពេលទទួលបានផលមិនមានទីផ្សារ ឬ ឈ្មួញកណ្តាល អោយក្នុងតំលៃថោក ក្រោមទីផ្សារ សូមទំនាក់ទំនងមក ក្រុមការងារ រដ្ឋបាលក្រុង ស្រុក រដ្ឋបាលខេត្ត យើងនិងទទួលទិញដើម្បីធ្វើស្បៀងអាហារជូនបងប្អូនពលករទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។