ស្នងការខេត្តត្បូងឃ្មុំ សម្រេចបញ្ឈរជើងអធិការស្រុកអូររាំងឪ បន្ទាប់ពីមានរឿងពុករលួយផ្ទៃក្នុង
ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ បានសម្រេចចេញលិខិតបង្គាប់ការស្តីការប្រគល់ភារកិច្ចបណ្តោះអាសន្ន ដោយបញ្ឈរជើងលោក លឿង រដ្ឋាអធិការស្រុកអូររាំងឪជាបណ្តោះអាសន្ន ដោយសារតែរឿងពុករលួយផ្ទៃក្នុង។
ការដកបញ្ឈរជើងលោកអធិការស្រុកអូររាំងឪបណ្តោះអាសន្ននេះ ត្រូវគេមើលឃើញថា បានធ្វើឡើងបន្ទាប់ពីកូនចៅដែលជាមន្រ្តីថ្នាក់ក្រោមកើតទុក្ខមិនសុខចិត្តបានចូលទៅឡាយផ្ទាល់ដល់ក្នុងអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដោយនិយាយថា លោកអធិការ បានជេរប្រមាថ រួមទាំងស៊ីលុយប្រាក់ខែចំនួន៧០ម៉ឺនរៀលជាថ្នូរ ឱ្យកូនចៅទៅបង្កើតមុខរបរនៅខាងក្រៅ។
មន្ដ្រីនគរបាលស្រុកអូររាំងឪរូបនោះបានបន្តទម្លាយរឿងរ៉ាវពាក់ព័ន្ធនឹងអំពើពុករលួយរបស់លោកលឿង រដ្ឋា អធិការនគរបាលស្រុកអូររាំងឪថា លោកអធិការបានរករឿងគាត់ចេញទៅរកស៊ីរត់តាក់ស៊ី ហើយក្នុងអំឡុងពេលគាត់ទៅរកសុីរត់តាក់ស៊ីនោះគឺគាត់បានសុំលោកអធិការលោកលឿង រដ្ឋា ចេញរត់តាក់ស៊ីនៅពេលព្រឹក ហើយនៅពេលថ្ងៃគាត់ចូលបម្រើការងារវិញ ព្រមទាំងបង់លុយឱ្យលោកលឿង រដ្ឋា ជាអធិការចំនួន៧០ម៉ឺនរៀលជារៀងរាល់ខែចូលអង្គភាពមិនដែលខានឡើយ ដោយពេលនោះលោកអធិការក៏បានអនុញ្ញាតដែរ។
ក្រោយមកគាត់បានកើតជំងឺកូវីដ–១៩ ហើយទំនងជាខ្លាចបែកការណ៍ស្រាប់តែពេលនោះលោកលឿង រដ្ឋា ដែលជាអធិការបានសរសេររបាយការណ៍ទៅលោកស្នងការថា រូបគាត់អសកម្មនឹងការងារទៅវិញ ក៏ប៉ុន្ដែឥឡូវនេះលោកស្នងការបានហៅគាត់ទៅដើម្បីទទួលពិន័យ តែគាត់មិនទាន់ទៅទេ គឺកាត់សួរឲ្យដឹងរឿងសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។