វៀតណាម បន្ត​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ប្រចាំថ្ងៃ ជាង​១​ម៉ឺន​នាក់ និង​ស្លាប់​៣៨៣​នាក់​!

​វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩ ចំនួន​១០ ៣៨៣​នាក់ និង​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ ចំនួន​៣៨៩​នាក់​ទៀត កាលពី​ថ្ងៃទី​២៣ សីហា ២០២១​។​

​ក្នុងចំណោម​ទីតាំង​ឆ្លង​ទាំង​៣៩​កន្លែង ក្រុង​ហូជីមិញ​គឺជា​តំបន់​ឆ្លង​ច្រើនជាងគេ បន្ទាប់មក គឺ ប៊ី​ញ​ដុង និង ដុង​ណៃ​។​

​ជាមួយនឹង​ការឆ្លង​ថ្មី​ទាំង​ជាង ១​ម៉ឺន​នាក់​នេះ ធ្វើ​ឲ្យ​ចំនួន​ឆ្លង​សរុប​នៅ​វៀតណាម បាន​កើន​ដល់​ចំនួន ៣៥ ៨៤០៣​នាក់​ហើយ ស្លាប់​កើន​ដល់​៨ ៦៦៦​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close