អ៊ីស្រាអែល បើក​ការវាយប្រហារ​សងសឹក​ក្រុម​ហា​ម៉ាស់ នៅ​កា​ហ្សា​

​ក្រោយ​ការ​បង្ហោះ​ប៉ែង​ប៉ោង​មាន​រំសេវ​ផ្ទះ​ពី​កា​ហ្សា​ទៅលើ​ទឹកដី​អ៊ីស្រាអែល បង្ក​ឲ្យ​ឆាប់ឆេះ​ជាច្រើន​កន្លែង អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ តាមដាន​អាកាស​ទៅលើ​លើ​ទីតាំង​នានា​នៅ​កា​ហ្សា​។​

​កម្លាំង​ទាហាន​អាកាស​អ៊ីស្រាអែល កាលពី​យប់​ថ្ងៃទី ២៣​ខែសីហា​បាន​បើក​ការវាយប្រហារ​ទៅលើ​ទីតាំង​នៅក្នុង​តំបន់​កា​ហ្សា ក្រោយ មាន​ករណី​ប៉េងប៉ោង​ហោះ​ផ្ទុក​គ្រាប់​រំ​លែ​វ​បង្ហោះ​ចេញពី​តំបន់ឆ្នេរ​សមុទ្រ បង្ក​ឲ្យ​មានការ​ឆាប់ឆេះ​ទីប្រជុំជន​ក្នុង​តំបន់​ព្រំដែន​។​

​កម្លាំង​ការពារ​អ៊ីស្រាអែល IDF បាន​បើក​ការវាយប្រហារ​ពី​ដែនអាកាស​ទៅលើ​ទីតាំង នានា​ទាំង​កណ្តាលយប់ ទៅលើ​ទីតាំង​នានា នៅ​កា​ហ្សា​។ សូមបញ្ជាក់​ផងដែរ ថា ការដែល​ក្រុម​ជ្រុលនិយម​នៅ​កា​ហ្សា​បាន​បង្ហោះ​ប៉េងប៉ោង បង្ក​ឲ្យ​មានការ​ឆាប់ឆេះ​ដល់​ទៅ ៩​កន្លែង​។​

​កម្លាំង​ទាហាន​អ៊ីស្រាអែល បាន​ឲ្យ​ដឹងថា ពួកគេ​បាន​វាយប្រហារ​ទៅលើ​ទីតាំង​ផលិត​អាវុធ​របស់​ក្រុម​ហា​ម៉ាស់​នៅ​ស្រុក Khan Younis និង​ផ្លូវ​ចូល​រូង​ក្រោម​ដី នៅ Jabalia ស្ថិតនៅក្នុង​ទីក្រុង​របស់​ប៉ា​ឡេ​ស្ទី​ន​មាន​ចម្ងាយ​ពី តំបន់​កា​ហ្សា​តែ ៤​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។ ក្រៅពីនេះ កម្លាំង​ទាហាន​អាកាស​អ៊ីស្រាអែល ក៏បាន​វាយប្រហារ​ទៅលើ​ទីតាំង ដាក់ពង្រាយ​ជើង​ទម្រង់​បាញ់​មី​ស៊ី​ល រ៉ុក្កែត នៅ​តំបន់​ជិត​ប្រជុំជន និង​ជិត​សាលា​រៀ​នៅ​កា​ហ្សា​។​

​ប្រភពព័ត៌មាន​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន AFP ថា ការវាយប្រហារ​របស់​អ៊ីស្រាអែល មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើង ប៉ុន្តែ​បាន​បំផ្លាញ​ទ្រ​ព្រ​សម្បត្តិ​ជាច្រើន​។ មន្ត្រីជាន់ខ្ពស់​របស់​ក្រុម​ហា​ម៉ា​សលោក Ismail Radwan បាន​ថ្កោលទោស​យ៉ាងខ្លាំង ដល់​សកម្មភាព វាយប្រហារ​របស់​ទាហាន​អាកាស​អ៊ីស្រាអែល​កាលពី​យប់​ថ្ងៃទី​២៣​ខែសីហា ។ លោក​បានលើកឡើង​ទៀតថា ក្រុម​ហា​ម៉ាស់​មិន​ខ្លាចរអារ​ដល់​សកម្មភាព​វា​ប្រហារ​របស់​អ៊ីស្រាអែល​ឡើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close