អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការជួសជុលខ្លោងទ្វារខាងកើតប្រាសាទប្រែរូប នៅចុងឆ្នាំនេះ
សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងជំរុញការជួសជុលផ្នែកខាងត្បូងនៃខ្លោងទ្វារខាងកើតប្រាសាទប្រែរូបដែលរងនូវការខូចខាត ដោយបានចាប់ដំណើរការពីខែកុម្ភៈឆ្នាំ២០២១។
ការជួសជុលមានការលំបាកខ្លាំង ដោយមូលហេតុរចនាសម្ពន្ធសំណង់មានភាពស្មុគស្មាញ ទាមទារការយកចិត្តទុកដាក់ខ្ពស់ ពិសេសបច្ចេកទេសពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរជញ្ជាំងរបស់ប្រាសាទ។
រហូតមកដល់ពេលនេះ ការជួសជុលសម្រេចបានជាង៦០ភាគរយ ហើយគ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។