រដ្ឋបាលខេត្តព្រះវិហារ បិទខ្ទប់ និងកំណត់តំបន់«ក្រហម» និងតំបន់ «លឿងទុំ» ក្នុងឃុំគូលែន ស្រុកគូលែន
ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានសម្រេចធ្វើការបិទខ្ទប់ និងកំណត់ផ្នែកខាងកើតនៃភូមិគូលែនជើងជាតំបន់ «ក្រហម» និងកំណត់ផ្នែកខាងលិចនៃភូមិគូលែនជើង ជាតំបន់«លឿងទុំ» ស្ថិតក្នុងភូមិគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ បញ្ជាក់ថា ត្រូវបានបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ (delta) នៅក្នុងភូមិសាស្ត្រភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។ រដ្ឋបាលខេត្ត បានកំណត់ផ្នែកខាងកើតនៃភូមិគូលែនជើងជាតំបន់ «ក្រហម» និងផ្នែកខាងលិចនៃភូមិគូលែនជើងជាតំបន់ «លឿងទុំ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។