ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​វៀតណាម អនុ​ប្រធានាធិបតី​អាមេរិក​សម្រេច​ផ្តល់ជំនួយ​វ៉ាក់សាំង ១​លាន​ដូ​ស​ទៀត​

ក្នុង​ពេលនេះ​អនុ​ប្រធានាធិបតី​អាមេរិក លោកស្រី កា​មេ​ឡា ហារី​ស បាន​បំពេញ​ទស្សនកិច្ច​ប្រទេស​វៀតណាម​រយៈពេល​ពីរ​ថ្ងៃ ។ នៅក្នុង​ប្រទេស​វៀតណាម លោកស្រី​បាន​បញ្ជាក់ថា​អាមេរិក សម្រេច​ផ្តល់ជូន​វៀតណាម​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer​ចំនួន​១​លាន​ដូ​ស​បន្ថែមទៀត ធ្វើ​ឲ្យ​ចំនួន​វ៉ាក់សាំង​ដែល​អាមេរិក​ជួយ​ដល់​វៀតណាម​មាន​រហូត​ដល់​ទៅ ៦​លាន​ដូ​ស​ហើយ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​អនុ​ប្រធានាធិបតី អាមេរិក លោកស្រី Kamala Harris ជាមួយ​នាយ​រដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញ​ជិ​ញ​នា​ថ្ងៃទី ២៥​ខែសីហា លោកស្រី​ហារី​ស​ប្រកាសថា​អាមេរិក នឹង​ផ្តល់ជំនួយ​វ៉ាក់សាំង ១​លាន​ដូ​ស​បន្ថែមទៀត​ដល់​ប្រទេស​វៀតណាម ។​

​ការិយាល័យ​អនុ​ប្រធានាធិបតី​អាមេរិក បាន​ឲ្យ​ដឹងថា ចំពោះ​ការខូចខាត​យ៉ាង​ធ្ងន់​ដែល​បង្កឡើង​ដោយ​កូ​វីដ ១៩ នៅក្នុង​ប្រទេស​ទាំងពីរ (​អាមេរិក​-​វៀតណាម​) រដ្ឋា​ភី​បាល​របស់លោក បៃ​ឌិន​-​ហារី​ស បាន​ខិតខំ​ប្រែក្លាយ​ទឹកដី​អាមេរិក​ទៅជា​ឃ្លាំង ស្តុក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩ នៅលើ​ពិភពលោក​។ អនុ​ប្រធានាធិបតី​អាមេរិក បានប្រកាសថា​បន្ថែម​ជំនួយ​វ៉ាក់សាំង​១​លាន​ដូ​សទៀ​តដល់​ប្រទេស​វៀតណាម ធ្វើ​ឲ្យ​ចំនួន​វ៉ាក់សាំង​ដែល​អាមេរិក​ផ្តល់ជូន​វៀតណាម​មាន​ដល់​ទៅ​៦​លាន​ដូ​ស​។​

​អាមេរិក​បាន​ផ្តល់ជំនួយ​ដល់​វៀតណាម វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩ ចំនួន​៥​លាន​ដូ​ស​រួចមកហើយ នៅ​ប្រភេទ​វ៉ាក់សាំង Moderna ។ សរុប​វ៉ាក់សាំង​ដែល​អាមេរិក​បាន​ផ្តល់ជូន​២០​ប្រទេស​ក្នុង​តំបន់​អាស៊ី​កើនឡើង​ដល់​ទៅ ២៣​លាន​ដូ​ស​។​ ​វៀតណាម ជា​ប្រទេសមួយ​ស្ថិតនៅ​ក្នុងចំណោម​១០​ប្រទេស ក្នុង​តំបន់​អាស៊ាន​ដែល​ទទួល​បានការ​ជំនួយ​វ៉ាក់សាំង​ពី​អាមេរិក​ច្រើនជាងគេ​បំផុត ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close