អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងគម្រោងវិនិយោគកោះម្នាស់ នៃតំបន់វិស្សមកាលតារាសាគរ
ខេត្តកោះកុង៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញពីលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុង លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំក្រុមការងារខេត្ត និងមានការចូលរួមពីអាជ្ញាធរស្រុក និងឃុំ បានចុះពិនិត្យទីតាំងគម្រោងវិនិយោគកោះម្នាស់ នៃតំបន់វិស្សមកាលតារាសាគរ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ដែលត្រូវបានក្រុមហ៊ុន រាយការណ៍ថាមានការលួចឈូសឆាយដី និងសាងសង់សំណង់ដោយខុសច្បាប់ ហើយក្នុងនោះក្រុមហ៊ុនស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយពីរដ្ឋបាលខេត្ត។
តាមរយៈការចុះពិនិត្យជាក់ស្តែង ក្រុមការងាររកឃើញថាពិតជាមានការសង់ជាសំណង់ផ្ទះ មានការអារឈើ និងឈូសឆាយដីលើកោះម្នាស់ ដែលស្ថិតក្នុងគម្រោងវិនិយោគ របស់ក្រុមហ៊ុនពិតប្រាកដមែន។
ក្រុមការងារនឹងរៀបចំជារបាយការណ៍រួមមួយ ដើម្បីដាក់ជូនលោកជំទាវអភិបាលខេត្ត ពិនិត្យ និងដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។