ខេត្តសៀមរាប៖ ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ត្រូវផ្តល់កិច្ចសហការ ជាមួយក្រុមការងារប្រចាំការ នៅចំណុចព្រំប្រទល់ទាំង ៣ទីតាំង
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានជំរុញដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរចូលមកខេត្តសៀមរាបទាំងអស់ ត្រូវផ្តល់កិច្ចសហការ និងផ្ដល់ព័ត៌មានជូនដល់ក្រុមការងារប្រចាំការនៅចំណុច ព្រំប្រទល់ខេត្តសៀមរាប ចំនួន ៣ទីតាំង រួមមាន៖ ព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោង នៃខេត្តកំពង់ធំ , ព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ និង ព្រំប្រទល់ស្រុកស្រីស្នំ-ស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។