មនុស្សចំនួន ៣ទៀត រកឃើញឆ្លងកូវីដ១៩ បំប្លែងថ្មី Delta នៅផ្សារធំថ្មី!
ភ្នំពេញ៖ យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា ករណីកូវីដ១៩បំប្លែងថ្មី Delta នៅផ្សារធំថ្មី ដែលមានទីតាំងស្ថិតក្នុងខណ្ឌដូនពេញ បានរកឃើញមនុស្សចំនួន ៣នាក់ បានឆ្លងជំងឺនេះ និងប៉ះពាល់ផ្នែកខាងលិចផ្សារ។
លទ្ធផលតេស្តរហ័សលើកទី១ សម្រាប់ថ្ងៃទី២៦ សីហា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមាន ៣នាក់ ក្នុងចំណោមអ្នកយកសំណាក ៣៩៣នាក់ នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta។
ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ចំពោះអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងខាងលើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។