កុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ប្រទេសចិន ជួយសង្គ្រោះស្ត្រីខ្មែរ១២នាក់ ដែលត្រូវគេជួញដូរទៅប្រទេសចិន

មន្ត្រីក្រសួងការបរទេសកម្ពុជាបានឲ្យ​ដឹងថា មានស្ត្រីខ្មែរចំនួន១២នាក់ ដែលត្រូវរងការជួញដូរ នៅប្រទេសចិនតាម រយៈមេខ្យល់ពីកម្ពុជានាំទៅ ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីងប្រទេសចិន ជួយសង្គ្រោះ។

លោក កុយ គួង អ្នកនាំ ពាក្យក្រសួងការបរ ទេសនិងសហប្រតិបត្តិការណ៏អន្តរជាតិ បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងឆុងឈីងនៅថ្ងៃទី២៦ សីហា បានជូនដំណឹងមកថា ស្ថានអគ្គកុងស៊ុលបានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរ១២រូបដែលរងគ្រោះដោយការជួញដូរ វិល ត្រឡប់ទៅកម្ពុជាវិញ ដោយ​គ្រោងនឹងមកដល់កម្ពុជានៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៣:៣០ល្ងាច តាមជើងយន្តហោះ K6669 ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close