ថៃ ប្រកាស​ឆ្លង​កូ​វីដ​១៩​ថ្មី​ជិត ២​ម៉ឺន​នាក់ និង​ស្លាប់ ២៧៣​នាក់​ទៀត​

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ​បានប្រកាស នា​ព្រឹក​ថ្ងៃទី​២៧ សីហា ២០២១​នេះ​ថា មាន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វីដ​១៩​ក្នុងប្រទេស​ចំនួន​២៧៣​នាក់​ទៀត ឆ្លង​ថ្មី ១៨៧០២​នាក់ ក្នុងពេល​ជាង​២៤​ម៉ោង​មកនេះ​។ ក្នុងចំណោម​ឆ្លង​ថ្មី នៅតែមាន​ឆ្លង​ក្នុង​ពន្ធនាគារ​ចំនួន​៣៤២​នាក់​ទៀត​ដែរ​។​

​ប្រភព​បញ្ជាក់ដែរថា ក្នុង​រយៈពេល​ដូចគ្នានេះដែរ មាន​អ្នកជំងឺ ២០១៦៣​នាក់​ជាសះស្បើយ និង​ចាក​ចេញពី​កន្លែង​ព្យាបាល​ហើយ​ដែរ​។​

​ចាប់តាំងពី​កើតមាន​ជំងឺ​កូ​វីដ​១៩ ដំបូង កាលពីដើមឆ្នាំ​២០២០​មក ថៃ​មាន​អ្នក​ឆ្លង​សរុប​កើន​ដល់ ១,១៣៩,៥៧១​នាក់​ហើយ ក្នុងនោះ ៩៤៣,៧៨៤​នាក់​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​។  ​រីឯ​ចំនួន​មនុស្ស​ស្លាប់​ព្រោះ​កូ​វីដ​១៩​នៅ​ប្រទេស​នេះ​វិញ កើន​ដល់​១០,៥៨៧​នាក់​ហើយ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close