លោក ជា ពិសី និងលោក ឯក ឃុនឌឿន ផ្លាស់ប្តូរខណ្ឌគ្នា ខណៈអភិបាលខណ្ឌ៣ទៀតនៅកាន់តំណែងដដែល
កាលពីថ្ងៃសុក្រម្សិលមិញ (២៧ សីហា) រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំធ្វើពិធីផ្លាស់ប្តូរអភិបាលខណ្ឌទួលគោក និងអភិបាលខណ្ឌឬស្សី ដោយលោក ជា ពិសី ធ្លាក់ជាអភិបាលខណ្ឌឬស្សីកែវ ឲ្យទៅកាន់តំណែងជាអភិបាលខណ្ឌទួលគោក ហើយលោក ឯក ឃុនឌឿន ដែលជាអភិបាលខណ្ឌទួលគោក ឲ្យទៅកាន់តំណែងជាអភិបាលខណ្ឌឬស្សីកែវវិញ។
ជាមួយគ្នានេះដែរ បើយោងតាមអនុក្រឹត្យមួយដែលចេញកាលពីខែមិថុនា បានសម្រេចតែងតាំងអភិបាលខណ្ឌ៣នាក់ទៀតក្នុងរាជធានីភ្នំពេញ សម្រាប់អណត្តិទីពីរក្នុងដែនសមត្ថកិច្ចដដែល។
អភិបាលខណ្ឌទាំង៣ដែលមិនត្រូវបានផ្លាស់ប្តូរនោះ រួមមាន លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។