ឯកឧត្តម គួច ចំរើន ជម្រុញ​ការស្តារ​ប្រព័ន្ធ​អូរ​ប្រឡាយ ក្នុង​សង្កាត់​លេខ​៤ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ និង​ជម្រុញ​ការស្តារ​ប្រព័ន្ធ​អូរ​ប្រឡាយ នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​។

​សូមបញ្ជាក់​ផងដែរ​ថា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​ក្រុមការងារ​ស្តារ​អូរ​ប្រឡាយ បាន និង​កំពុង​សស្រាក់សស្រាំ​ដោយ​អនុវត្ត​ការងារ​ទាំងថ្ងៃទាំងយប់ ក្នុង​ការកាយ​ស្តារ​អូរ​ប្រឡាយ​នៅតាម​ទីតាំង​សំខាន់ៗ ដើម្បី​បើកមុខ​ទឹក​ឱ្យ​ហូរ​បាន​លឿន សំដៅ​សម្រេច​ឱ្យបាន​តាម​ផែនការ​គ្រោងទុក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close