បុរស​ម្នាក់​ត្រូវ​រថយន្ត​កុង​ទី​ន័​របើក​បុក​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អធម៌ តែ​រថយន្ត​បើក​រត់​បាត់ស្រមោល​

បុរស​វ័យ​កណ្ដាល​ម្នាក់​បាន​ស្លាប់​ជាប់​ជាមួយ​ម៉ូតូ​យ៉ាង​អ​ណោ​ច​អធម៌ ខណៈពេល​កំពុង​ជិះ​ម៉ូតូ​ស្រាប់​តែមាន​រថយន្ត​កុង​ទី​ន័​រ​(​មិន​ស្គាល់​ស្លាក​លេខ​) បើក​បុក​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​យ៉ាង​ពេញទំហឹង​ហើយ​បើក​រត់គេចខ្លួន​បាត់ស្រមោល ។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រ​ន្ទ​ត់​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​០៧:៣០​នាទី​យប់ ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ត្រង់ចំណុច​មុខ​បន្ទាយ​កងពលតូច​លេខ​៧០ តាមផ្លូវ​ជាតិ​លេខ​៣ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ជនរងគ្រោះ​(​សព​)​ឈ្មោះ ប្រាក់ បុរី អាយុ មាន​ស្រុកកំណើត​នៅ​ពាម​ឧកញ៉ា​អ៊ុង ស្រុក​ល្វាឯម ខេត្តកណ្ដាល ជិះ​ម៉ូតូ​ស្មា​ក់​រេ​វ៉ូ ស៊េរី​ចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AI-9502 ។

តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បាន​ឲ្យ​ដឹងថា នៅមុន​កើត​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Smash ស៊េរី​ចាស់ ធ្វើដំណើរ​ក្នុង​ល្បឿន​ធម្មតា ខណៈ​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​រថយន្ត​កុង​ទី​ន័​រ មួយគ្រឿង (​មិន​ចាំ​ស្លាក​លេខ​) បើក​យ៉ាង​លឿន​ទៅបុក​ម៉ូតូ​ជនរងគ្រោះ ក្នុងទិសដៅ​បញ្ច្រាស់​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​បោក​ក្បាល​ហូរឈាម និង​បាក់ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ស្រមោល បន្សល់ទុក​សាកសព​ជនរងគ្រោះ​ជាប់​ជាមួយ​ម៉ូតូ​គួរ​ឲ្យ​សង្វេក ។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ រួច​ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ ដើម្បី​ចុះ​នក​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​អោយ​រថយន្ត​ដឹកយក​សព​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​រងចាំ​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​ម៉ូតូ​វិញ​សមត្ថកិច្ច​ជំនាញ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ក្រុង ដើម្បី​រងចាំ​សាច់​ញា​ត្តិ​យក​ឯកសារ មក​ទទួលយក​ទៅវិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close