សម្តេច ហ៊ុន សែន ណែនាំឲ្យក្រសួងអប់រំរៀបចំបេីកសាលារៀនឡើងវិញ នៅតំបន់ដែលមិនមានការឆ្លង និងឆ្លងតិច

តាមសារជាសម្លេងដែលត្រូវផ្សព្វផ្សាយនៅព្រឹកថ្ងៃអង្គារនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងអប់រំបេីកសាលារៀននៅតំបន់ដែលមិនមានការឆ្លង និងឆ្លងតិច ដោយកុំរង់ចាំការបេីកព្រមគ្នាទូទាំងប្រទេស។

សម្តេចថា ចំពោះការរៀនតាមអនឡាញ នៅតាមទីជនបទ កុមារតាមជនបទពុំមានសេវាអ៊ីនធេីណេតនោះទេ ដូច្នេះត្រូវបេីកតាមជនបទដែលពុំមានការឆ្លង។
ដោយឡែកទីប្រជុំជន ដែលឆ្លងតិច អាចបន្តរៀនអនឡាញ និងរៀនដោយផ្ទាល់ និងរៀនបែបចម្រុះ ដោយគោរពវិធានសុខាភិបាលជានិច្ច។

សម្តេចតេជោស្នើឱ្យរកគ្រប់វិធីទាំងអស់ ដេីម្បីអាចបេីកសាលារៀននៅតាមទីជនបទដែលមានការឆ្លងតិចនិងមិនមានការឆ្លង ។
សម្តេចតេជោយល់ថា តាមទីជនបទអាចបេីកសាលារៀនបានសម្រាប់កុមារ ក្រោមអាយុ១២ឆ្នាំ ពីព្រោះថា តាមទីជនបទការឆ្លងពុំមាននោះទេ ឫមានតិចតួចប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។