ក្រសួងទេសចរណ៍ លើកទឹកចិត្តឱ្យប្រតិបត្តិករ និងម្ចាស់អាជីវកម្មទេសចរណ៍ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដា និងរង្វាន់អាស៊ាន

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ និងម្ចាស់អាជីវកម្មសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងន័យលើកទឹកចិត្តឱ្យចូលរួមដាក់ពាក្យស្នើ សុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដា និងរង្វាន់អាស៊ាន ដែលគ្រោងនឹងប្រកាសជ័យលាភីក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន នាខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ស្លាកសញ្ញាស្តង់ដា និងរង្វាន់អាស៊ានទាំងនោះចំនួន ៣ រួមមាន៖
ទី១៖ ស្តង់ដា MICE អាស៊ាន «ប្រភេទបន្ទប់ប្រជុំ (Meeting Room)» លើកទី៣ ឆ្នាំ២០២២-២០២៤
ទី២៖ ស្តង់ដា MICE អាស៊ាន «ប្រភេទសាលតាំងពិព័រណ៍ (Exhibition Venue)» លើកទី១ ឆ្នាំ២០២២-២០២៥
ទី៣៖ រង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ASEAN Sustainable Tourism Award-ASTA) លើកទី៣ សម្រាប់ឆ្នាំ២០២២-២០២៣។
ក្រសួងទេសចរណ៍ ក៏បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ និងម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដា និងរង្វាន់ខាងលើនៅទីស្ដីការក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត។

សូមជម្រាបថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022) នឹងប្រារព្ធឡើងជាលើកទី៤០ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)»៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។