នគរបាល​ព្រហ្ម​កំរិត​ស្រា​លប​ញ្ចូ​ន​ជនសង្ស័យ​ម្នាក់​ដែល​ចាប់​ក្មេងប្រុស​បង្ខាំង​ទុក និង​គំរាម​សម្លាប់​ទៅ​តុលាការ​

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ លោក ប៊ុន ស​ត្សា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្ងា​ក់​ងារ​សារព័ត៌មាន​ទូរទស្សន៍ អប្សរា ឲ្យ​ដឹងថា កម្លាំង​ជំនាញ​របស់លោក បានធ្វើ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​បទល្មើស​ជាក់ស្តែង ដោយ​ចាប់​ឃុំឃាំង​ក្មេងប្រុស​ម្នាក់​បង្ខាំង​ទុក គំរាម​សំលាប់ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ក្រុម​៣ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ហើយ​និង​ប​ញ្ចូ​ន​ខ្លួន​មកកាន់​តុលាការ​នា​ព្រឹក​ថ្ងៃទី​១២​នេះ ដើម្បី​កាត់ទោស​តាមផ្លូវ​ច្បាប់ ។​

​លោក ប៊ុន ស​ត្សា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន​ឲ្យ​ដឹង​ទៀតថា ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ពិសី បូរ៉ា អាយុ ១១ ឆ្នាំ ជនជាតិ ខ្មែរ ជា​កូន​របស់​ដើមបណ្តឹង មាន ឈ្មោះ ហៃ ពៅពិសី ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់​ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ចំណែកឯ​ជនសង្ស័យ​មាន ឈ្មោះ ចាន់ ទិ​ត្យ​សិទ្ធិ ហៅ ពេជ្រ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរប​ជាង​ជួសជុល​អគ្គីសនី ស្នាក់នៅ​ភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​ដោយឡែក​វត្ថុតាង​ចាប់យក​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​រួមមាន ម៉ូតូ​ម៉ាក​យ៉ាម៉ាហា​Exciter ពណ៌ ក្រហម​ខ្មៅ​កំពង់ចាម​១J-៥៥១២ ។ ម៉ូតូ​ម៉ាក​Pulsaz ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១-FR-២៦៩១ និង​ទូរ​សព្ទ័​ដៃ​ម៉ាក Samsung មួយគ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ពាក់​ព​ន្ធ័​ករណី​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណែក​កុមារា​ឈ្មោះ ពិសី បូរ៉ា អាយុ ១១ ឆ្នាំ ជនជាតិ ខ្មែរ ការិយាល័យ​ប្រគល់ជូន​ឪពុកម្តាយ​យកទៅ​គ្រប់គ្រង​បន្ត​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close