៨​ខែ ឆ្នាំ​២០២១​នេះ​! កម្ពុជា នាំចេញ​អង្ករ​បាន​ជាង ៣០​ម៉ឺន​តោន ថយចុះ​ជាង​២៣%

​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា រយៈពេល​៨​ខែ ឆ្នាំនេះ ការនាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស​មាន​ចំនួន ៣៤៣ ៤៤៧​តោន មានការ​ថយចុះ​ចំនួន ១០៤ ៧៥៦​តោន (-២៣,៣៧%) បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០ ដែលមាន​ចំនួន ៤៤៨ ២០៣​តោន​។

​ដោយឡែក​សម្រាប់​ខែសីហា ឆ្នាំ​២០២១​នេះ ការនាំចេញ​មាន​ចំនួន ៣៣ ៥៨២​តោន កើនឡើង​ចំនួន ១១ ៤៥២​តោន (៥១,៧៥%) បើ​ធៀប​នឹង​ខែសីហា ឆ្នាំ​២០២០ ដែលមាន​ចំនួន ២២ ១៣០​តោន​។​

​ក្នុងការ​នាំចេញ​នោះ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ២៤២ ៤៣២​តោន ស្មើនឹង ៧០,៥៩% អង្ក​រស​គ្រប់​ប្រភេទ​មាន​ចំនួន ៩៤ ៤៤១​តោន ស្មើនឹង ២៧,៥០% និង​អង្ករ​ចំហុយ​មាន​ចំនួន ៦ ៥៧៤​តោន ស្មើនឹង ១,៩១% ដែល​បាន​នាំចេញ​ទៅកាន់​ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន​២២​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៨៨ ២៧១​តោន (​ថយចុះ​ចំនួន ៦១ ៥៧៧​តោន ស្មើនឹង -៤១,០៩%) ទិសដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ១៦៥ ៦១២​តោន (​កើនឡើង​ចំនួន ៦ ៣៥៩​តោន ស្មើនឹង ៣,៩៩%) ទិសដៅ​អាស៊ាន​ចំនួន ៧​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៣៥ ៥៥៣​តោន​(​ថយចុះ​ចំនួន ២៥ ៣៨០​តោន ស្មើនឹង -៤១,៦៥%) និង​ទិសដៅ​ដទៃទៀត​ចំនួន​២២​ប្រទេស មាន​បរិមាណ​សរុប ៥៤ ០១១​តោន (​ថយចុះ​ចំនួន ២៤ ១៥៨​តោន ស្មើនឹង -៣០,៩០%)​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុននាំចេញ​អង្ករ​មាន​ចំនួន ៥៩​ក្រុមហ៊ុន ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ មាន​រហូតដល់ ២៤៧ ៩០៣ តោន (៧២,១៨%) និង​ក្រុមហ៊ុន​៤៩​ដទៃទៀត​បាន​នាំចេញ​ត្រឹមតែ ៩៥ ៥៤៤​តោន (២៧,៨២%)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close