បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​ជាង ៨៦០​គ្រាប់ នៅ​ខេត្តព្រះវិហារ​

​ខេត្តព្រះវិហារ​៖ នគរបាល​ខេត្តព្រះវិហារ បាន​បញ្ជូន​ស្ត្រី​សង្ស័យ​ម្នាក់ ទៅ​តុលាការ ក្រោយ​រកឃើញ​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​ចំនួន ៨៦៤​គ្រាប់ កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១​ម្សិលមិញ​។​

​ស្ត្រីជន​សង្ស័យ​រូបនេះ មាន​អាយុ​២៧​ឆ្នាំ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ចាប់ខ្លួន និង​រឹបអូស​យក​វត្ថុតាង កាលពី​ថ្ងៃទី​៣១ ខែសីហា​ឆ្នាំ​២០២១ នៅផ្ទះ​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​កំពង់​សាមី ឃុំ​កំពង់​ស្រឡៅ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ រីឯ​ថ្នាំញៀន​ទាំងនោះ ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ច្រើន​ពាន់​ដុល្លារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close