អាមេរិក​ប​ញ្ចូ​ន​យន្តហោះ​ចម្បាំងបំ​​​បាំង​​​កាយ F-35 ទៅ​​​កាន់​​​​ម​ជ្ឈឹ​ម​​​​បូព៌ា​​​ត្រៀម​​​ទប់​​​ទល់នឹង​​​​រុស្ស៊ី​

អន្តរជាតិ ៖ ក្រោយពេល​មាន​ព័ត៌មាន​ថា រុស្ស៊ី​អាច​នឹង​វាយប្រហារ​ទាំង ទីតាំង​ដែលមាន​ទាហាន​អាមេរិក​ឈរជើង បាន​បង្ករ​ក្តីបារម្ភ​យ៉ាងខ្លាំង​ដល់​សុ​វត្ថ​ភាព​ទាហាន​អាមេរិក ។ ទាំងនោះ​ហើយ​បាន​អាមេរិក​បង្កើន​កម្លាំង នៅក្នុង​ទឹកដី​ស៊ី​រី ដើម្បី​ការពារ​។​

​សារព័ត៌មាន Business Insider បាន​ផ្សាយ​ថា នាវា​ផ្ទុក​យន្តហោះ អាមេរិក បាន​ដឹក​យន្តហោះ​ចម្បាំង​បំបាំងកាយ ប្រភេទ F-35 ដែលជា​យន្តហោះ​ទំនើប​បំផុត​លើ​ពិភពលោក ទៅកាន់​ម​ជ្ឈឹ​ម​បូព៌ា ក្រោយពេល រុស្ស៊ី​បាន​ប្រមាន វាយប្រហារ ទាំង​ទាហាន​អាមេរិក នៅក្នុង​ប្រទេស​ស៊ី​រី ដែល​បាន​ការពារ ក្រុម​ឧទ្ទាម ។​

​នេះ​ជា​កម្ម​ភាព បង្ហាញ​ពីស​ម្ថ​ភាព​យោធា​របស់​ប្រទេស​មហាអំណាច​បរមាណូ ទាំងពីរ ។ រុស្ស៊ី ក៏បាន​ប​ញ្ចូ​ន មួយ​កងពល​ទាហាន​ជើង ទឹក ទៅ​សហការ​ជាមួយ​រដ្ឋា​ភី​បាល​ស៊ី​រី ក្នុងការ​វាយប្រហារ លើ​ក្រុមប្រឆាំង ដណ្តើម​ទីតាំង​ចុងក្រោយ​មកវិញ នៅក្នុង​ខេត្ត Idlib ។ ជាមួយគ្នា​នោះ​រុស្ស៊ី ក៏បាន​បញ្ចាក់​ផងដែរ ថា​អាមេរិក បាន រៀបចំ​សម្តែង​ឈុត​ឆាក​នៃ​ការវាយប្រហារ ដោយ​អាវុធ​គីមី​រួច​ទម្លាក់កំហុស​ទៅលើ​ទាហាន​រដ្ឋាភិបាល​ស៊ី​រី ដើម្បី​ជា មូលហេតុ ឲ្យ​អាមេរិក និង​សម្ព័ន្ធមិត្ត​បើក​ការវាយប្រហារ ។​

​សេត​វិមាន​បានប្រកាសថា អាមេរិក និង​សម្ព័ន្ធមិត្ត នឹង​បើក​ការវាយប្រហារ​ភ្លាមៗ នៅពេលដែល​ទទួលបាន​ព័ត៌មាន​ថា ទាហាន​ស៊ី​រី​ប្រើប្រាស់​អាវុធ​គីមី​នោះ ។ អាមេរិក​នឹង​បើក​ការវាយប្រហារ​ដោយ​មី​ស៊ី​ល ទៅលើ​ទីតាំង របស់​រដ្ឋា​ភី​បាល ។​

​សារព័ត៌មាន CNN បាន​ផ្សាយ​ថា រុស្ស៊ី​បាន​ប្រមាន បើក​ការវាយប្រហារ​ទៅលើ​ទីតាំង យោធា​នៅ​ភាគខាងត្បូង​ប្រទេស​ស៊ី​រី ដែលជា​កន្លែង​មាន​ទាហាន​អាមេរិក​ឈរជើង ។ រដ្ឋា​ភី​បាល​ទីក្រុង​មូ​ស្កូ​បាន​បញ្ចា​ក់ថា បានឃើញ​ក្រុម ឧទ្ទាម លាក់ខ្លួន​នៅ​ទីតាំង​អាមេរិក គ្រប់គ្រង ។ អាមេរិក​បានបង្ហាញ​ក្តីបារម្ភ ថា ទាហាន​របស់ខ្លួន​នឹង​ជួប​គ្រោះថ្នាក់ បើ​រុស្ស៊ី​វាយប្រហារ​នោះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close