ធាតុ​ទាហាន​ចិន​១០៩​នាក់​ត្រូវបាន​កូរ៉េខាងត្បូង ប្រគល់​ឲ្យ​ចិន​វិញ​

​នៅក្នុង​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ឆ្នាំ ១៩៥០-១៩៥៣ មាន​ទាហាន​ចិន​ជាច្រើន​បាន​ស្លាប់​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​។ កន្លងមក កូរ៉េខាងត្បូង ក៏បាន​ប្រគល់​សង់​ធាតុ​ទាហាន​ជាច្រើន​ឲ្យ​ទៅ​ចិន​រួចហើយ ។​នៅ​ថ្ងៃទី ២​ខែកញ្ញា កម្លាំង​ទាហាន​កូរ៉េខាងត្បូង បានសម្រេច​ប្រគល់​សង​ធាតុ​ទាហាន​ចិន​១០៩​នាក់​បន្ថែមទៀត​ដែល​ស្លាប់​នៅក្នុង​សង្គ្រាម ឧបទ្វីប​កូរ៉េ ។​

​ពិធី​ប្រគល់​ធាតុ​ធ្វើឡើង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Incheon ។ ចូលរួម​នៅក្នុង​ពិធី​ប្រគល់​សង​ធាតុ​ទាហាន​ចិន មាន​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក Park Jae-min ចូលរួម​។ ចំណែក​ភាគី​ចិន​វិញ​មាន រដ្ឋលេខាធិការ​ក្រសួង​អតីតយុទ្ធជន​។ ចំនួន​ធាតុ​ទាហាន​ចិន​ដែល​កូរ៉េខាងត្បូង​ប្រគល់​សង់​ចិន​វិញ​គឺ​បាន​ជីក​ឡើង​កាលពី​ឆ្នាំទៅ​។ នៅ​ថ្ងៃទី ១​ខែកញ្ញា ប្រទេស​ទាំងពីរ​ក៏បាន​រៀបចំ​ពិធី​ជូន​ដល់​ទាហាន​ចិន​១០៩​នាក់​ដែល​ស្លាប់​នៅក្នុង​សង្គ្រាម​។​

​សារព័ត៌មាន KBS ចាប់តាំងពី​ឆ្នាំ ២០១៤ កូរ៉េខាងត្បូង​បានរៀបចំ​ពិធី​ប្រគល់​ធាតុ​ទាហាន​ចិន​ដល់​ទៅ ៧​លើក​។ ការប្រគល់​ធាតុ​ទាហាន​ស្លាប់​ក្នុង​សង្គ្រាម​បាន​ក្លាយជា​តំណាង​នៃ​ការបង្កើត​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរឡើង ។​

​នៅក្នុង​អំឡុង​ឆ្នាំ ២០១៤-២០២០ ទីក្រុង​សេ​អ៊ូ​ល បានប្រគល់​សង់​ធាតុ​ទាហាន​ចិន​ស្លាប់​ក្នុង​សង្គ្រាម​ឧបទ្វីប មាន​ដល់​ទៅ​៧១៦​នាក់​។ ធាតុ​ទាហាន​ចិន​ត្រូវបាន​យកទៅ​ធ្វើ​ពិធីបុណ្យ​ហើយ​បញ្ចុះ​នៅឯ​ទី​បញ្ចុះសព ក្នុង​ទីក្រុង​Shenyang City ខេត្ត Liaoning ប្រទេស​ចិន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close