ដំណឹង​ល្អ​! ខេត្តសៀមរាប មាន​ជា​ពី​ជំងឺ​កូ​វីដ​១៩​ជាង ២០០​នាក់ ខណៈ​ករណី​ឆ្លង​មាន ៨៩​នាក់ និង​ស្លាប់​ម្នាក់​

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​ពី​ករណី​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ៨៩​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ​រហូតដល់ ២២៧​នាក់ និង​ស្លាប់​ម្នាក់ នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១​។​

​រដ្ឋបាលខេត្ត បញ្ជាក់ថា ករណី​ស្លាប់​ម្នាក់ គឺ​យុវតី អាយុ​១៤​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនៈគិរី ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។

​សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៨១៥៧​នាក់ ក្នុង​ព្យាបាល​ជាសះស្បើយ ៧ ៨២៧​នាក់ ស្លាប់​៩០​នាក់ និង​២៤០​នាក់ កំពុង​សម្រាក​ព្យាបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close