កម្ពុជា បន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មី ៤៩១នាក់ ខណៈមានអ្នកជា ៣៩៧នាក់ និងស្លាប់ ៩នាក់!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៤៩១នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៣៩៧នាក់ និងមានអ្នកស្លាប់ថ្មីកើន ៩នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤៩១នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៦៥នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ២៥៤នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៩៤ ៤១៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៨៩ ៨៩៧នាក់ និងអ្នកស្លាប់កើនឡើង ១ ៩៣៧នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។