ព្រឹកនេះ វ៉ាក់សាំងកូវីដ១៩របស់ចិន ចំនួន២,៥លានដូសទៀត នឹងបញ្ជូនមកដល់ប្រទេសកម្ពុជា
នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន២.៥លានដូសទៀត នឹងត្រូវបានដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ។
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២.៥លានដូសថ្មីនេះ មានវ៉ាក់សាំងចំនួន២លានដូសជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និង៥០ម៉ឺនដូសទៀត ជាការបរិច្ចាគរបស់ក្រុមហ៊ុន Sinovac ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។
គួររំលឹកថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជាក់ដែរថា នៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ ចំនួន៥លានដូស នឹងត្រូវបានដឹកមកដល់ប្រទេសកម្ពុជា សម្រាប់ចាក់ជូនប្រជាជនឥតគិតថ្លៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។