អាជ្ញាធរជាតិអប្សរា កំពុងសាងសង់ស្ពានបេតុងថ្មី២កន្លែង ជំនួសស្ពានចាស់ដែលទ្រុឌទ្រោម
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បាននិងកំពុងសាងសង់សំណង់ស្ពានបេតុងថ្មីចំនួន២កន្លែង ជំនួសឱ្យស្ពានចាស់ដែលមានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូច។
ស្ពានទាំង២ រួមមានទី១ ស្ថិតនៅលើប្រឡាយរំដោះទឹកជំនន់ ក្នុងភូមិរហាល ឃុំដូនកែវ ស្រុកពួក មានទំហំ២៦ម៉ែត្រ ទទឹង៤ម៉ែត្រនិងទី២ ស្ថិតនៅចំណុចឆ្លងស្ទឹងព្រះស្រុក ក្នុងភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ដែលមានប្រវែង២២ម៉ែត្រ ទទឹង៤ម៉ែត្រ។
ស្ពានទាំង២នេះក្រៅពីមានសារៈសំខាន់ជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាជនក្នុងឃុំដូនកែវ និងឃុំល្វា វាក៏ជួយដល់ការគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធភាព ក្នុងការរំដោះទឹកជំនន់ពីតំបន់អង្គរ ក្រុងសៀមរាប និងទីរួមស្រុកពួក ទៅស្ទឹងពួក និងស្ទឹងព្រះស្រុក ធ្លាក់ចុះទៅបឹងទន្លេសាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។