ក្រោយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃម្សិលមិញ កន្លែងខ្លះនៅក្នុងខេត្តព្រះសីហនុស្រុតដីធ្លាក់ឡានចូលក្នុងលូ
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១៣ កញ្ញា ម្សិលមិញនេះ កន្លែងខ្លះក្នុងក្រុងព្រះសីហនុ គឺបានបាក់ស្រុតដី ដោយមានថែមទាំងធ្លាក់រថយន្តចូលទៅក្នុងលូទៀតផង។
តំបន់ទាំងនោះមានដូចជានៅអូរ២ មានការបាក់ស្រុតដីផ្ទះ ធ្លាក់ទាំងរថយន្តផង និងក៍មានរថយន្តតូចៗខ្លះទៀតបានធ្លាក់លូតាមផ្លូវផងដែរ ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។