វៀតណាម ទទួលបានវ៉ាក់សាំងកូវីដ១៩ ពីសមាជិកអឺរ៉ុបជាច្រើនប្រទេស!
វៀតណាម៖ បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបចាប់អារម្មណ៍បង្កើនជំនួយស្រោចស្រង់វៀតណាម ពីស្ថានភាពជំងឺកូវីដ១៩ ខណៈដែលវៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ខ្លួន ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាលពីថ្ងៃទី៥ កញ្ញា ២០២១។
VNexpress បានចេញផ្សាយថា កាលពីសប្តាហ៍មុន អ៊ីតាលីនិងរ៉ូម៉ានី បានក្លាយជាប្រទេសសមាជិកអឺរ៉ុបចុងក្រោយ បរិច្ចាគវ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រទេសវៀតណាម ខណៈដែលកាលពីសប្តាហ៍កន្លងទៅទៀត សមាជិកអឺរ៉ុបផ្សេងៗទៀត ដូចជាប៉ូឡូញ ឆែក ហុងគ្រី បារាំង សុទ្ធតែបានផ្តល់វ៉ាក់សាំងជូនវៀតណាមទាំងអស់។
មកទល់ពេលនេះ មានសេចក្តីរាយការណ៍ថា ប្លុកអឺរ៉ុបបានផ្តល់វ៉ាក់សាំង សរុប២.៦លានដូសហើយ ដល់វៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។